សមត្ថកិច្ច ជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផលប្រ៊េន DMLN នៅផ្ទះលេខ៤៧២ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះ ប្រើប្រាស់រងផលប៉ះពាល់ដល់ស្បែក។
ផលិតផលប្រ៊េន DMLN ដែលគេដឹងថា ជារបស់អ្នកស្រី ដេត ម៉ាលីណា អតីតប្រពន្ធលោក ឌួង ឆាយ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការឆ្មក់នៅវេលាម៉ោង០៣រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។
កម្លាំងជំនាញបានបញ្ជាក់ការចុះបង្ក្រាបនេះធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យមានរងផលប៉ះពាល់ដល់រាងកាយ និងស្បែកជាដើម ខណៈម្ចាស់ប្រ៊េន ផលិតផល DMLN មានឈ្មោះ ដេត ម៉ាលីណា។
យ៉ាងណាក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ច មិនបានធ្វើការដកហូតសម្ភារៈវត្ថុតាងយកទៅនោះទេ និងបានដកកម្លាំងទៅវិញ៕
មតិយោបល់