(ភ្នំពេញ)៖ ឃើញសភាពខាងក្រៅមើលទៅសប្បាយរីករាយក៏ពិតមែន ប៉ុន្តែតារាសម្តែងស្រីមានរូបសម្រស់ស្រស់សោភា កញ្ញា អៀ ម៉េងលិ បានធំដឹងក្តីឡើយ ក្រោមឈ្មោះថា ក្មេងកំព្រារឪពុកតាំងពីតូចមកម្ល៉េះ។
ជារឿយៗ អៀ ម៉េងលិ តែងតែរំលឹកនូវរឿងរ៉ាវ ដ៏ឈឺចាប់ របស់ខ្លួន ដែលត្រូវរស់នៅ ជា កូន កំព្រារ និងមានតែ ម្ដាយ ដែលបីបាច់ថែរក្សា ខណៈឪពុកបាន ដើរចោល អស់រយៈ ពេល ជាង ២០ឆ្នាំ ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ អតីតគូស្នេហ៍នាយចឺមរូបនេះ បាន រៀប រាប់ដោយសំណេរវែងអន្លាយមួយអមដោយរូបភាពអបម្ដាយ ប៉ុន្តែទឹកមុខ ហាក់ ស្រពាប់ ស្រពោន ។
ស្រីលិ បាននិយាយថា «អរគុណអ្នកមានគុណ ដែលផ្ដល់ កំណើត ឱ្យយកូន ហើយមិនមានចិត្តចង់ដើរចេញពីកូនដូចឪពុកកូន ខ្ញុំមានម្ដាយឪពុកដូចគេដែរ តែខ្ញុំអភ័ព្វឪៗខ្ញុំទៅ ចោល ខ្ញុំរយៈពេល 20ឆ្នាំ ហើយ គ្មានការទទួលខុសត្រូវ» ។
នាងបានអះអាងទៀតថា នាងមានម្ដាយក្រជាងឪពុកៗ មាន កប់ ពពក តែទឹក ចិត្ត អ្នក ម្ដាយ របស់ នាងគឺ មាន ជាង ឪពុក តែនាងមិនដែល តូចចិត្តនឹ ង វាសនា ទេ ព្រោះ មានម្ដាយ ល្អ ដែល ដើរ តួរជាឪពុកផង ជាម្ដាយផង និងជាគ្រប់យ៉ាង ហើយនាងក៏មិន ភ្លេចគុណ ឡើយអ្នក ដែល បានផ្ដល់កំឡើតឱ្យ ។
ស្រីលិ បាននិយាថា «ចង់ផ្ដាំថាខ្ញុំមិនភ្លេចគុណអ្នកទេ ឈាមរបស់អ្នកផ្ដល់អោយខ្ញុំ តែខ្ញុំ ក៏មិន ភ្លេច ដែល នៅ ទង្វើរអ្នក បានទុក ម្ដាយកូន យើង ចោល ដែលអ្នកត្រលប់វិញហើយ តែ ប្រហែល ជាអ្នកគិតថាខ្ញុំឃើងទ្រព្យអ្នក សុំទោស ខ្ញុំ និង ម្ដាយមានសមត្ថរស់ហើយ ទោះ យក លុយ មក ឱ្យរាប់ លានក៏ខ្ញុំមិនអរ ដែរសុំទោស កូននេះចិត្តរាងរឹងតិចហើយ បើចេះ បែប និង ខ្ញុំរត់ទៅរកអ្នកមុនហើយ អរគុណ អ្នកម្ដាយ ដែល ផ្ដល់សាច់ ឈាមបាន យ៉ាង ល្អម ក ឱ្យ កូន ទាំងថែកូនបានយ៉ាងល្អបំផុត I love u mom មានម៉ាក់តែម្នាក់គ្រប់គ្រាន់ក្នុងជីវិត» ៕
មតិយោបល់