ភ្ញាក់ផ្អើលក្រោយឃើញ ប្ដីប្រពន្ធមួយគូ ដែលមានអាយុខុសគ្នាដល់ទៅ៣៧ឆ្នាំ មកពីប្រទេសចចជី បានរៀបការជាមួយគ្នាកាលពីជាងពាក់កណ្ដាលឆ្នាំ២០២១មុនកន្លងទៅ ក្រោយពីស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេល១ឆ្នាំ។
លោកយាយ Cheryl បច្ចុប្បន្នអាយុ៦១ឆ្នាំ និងប្ដីរបស់លោកយាយជាបុរសវ័យក្មេង អាយុ២៤ឆ្នាំ ហើយលោកយាយបានជួបគ្នាជាលើកដំបូង តាំងពីប្ដីមានអាយុ១៥ឆ្នាំម៉្លេះ ប៉ុន្ដែមិនមានមនោសញ្ចេតនាស្នេហារវាងគ្នានិងគ្នាឡើយ ដោយលោកយាយនិងប្ដី បានរួមការងារជាមួយគ្នានៅភោជនីយដ្ឋានអាហារសម្រន់មួយកន្លែង ដែលលោកយាយផ្ទាល់មានតំណែងជាអ្នកគ្រប់គ្រងក្នុងហាង។ លុះមកដល់ឆ្នាំ២០២០ លោកយាយ ព្រមទាំងបុរសជាប្ដី បានចាប់ផ្ដើមមានអារម្មណ៍ល្អជាមួយគ្នា ទៅវិញទៅមក រហូតឈានដល់ការទាក់ទងគ្នាជាទំនាក់ទំនងស្នេហាតែម្ដង។
យ៉ាងណាមិញ លោកយាយ និងប្ដី បានព្យាយាមដោយធម្មជាតិ ដើម្បីយកកូនម្នាក់សម្រាប់ចំណងស្នេហ៍ប្ដីប្រពន្ធ តែមិនអាចទៅរួចឡើយ ដោយសារតែលោកយាយមានអាយុច្រើនពេក និងសុខភាពមិនសូវមាំមួន។ បើទោះជាយ៉ាងណាក៏ដោយ លោកយាយ និងប្ដីបានរួមមតិគ្នា ក្នុងការសុំកូនរបស់អ្នកដទៃមកចិញ្ចឹម ឬជួលស្ត្រីណាម្នាក់ឲ្យពរពោះជំនួស ខណៈប្ដីចាប់អារម្មណ៍លើការពរពោះជំនួសជាង ហើយនឹងធ្វើកិច្ចសន្យាច្បាស់លាស់ ចៀសវាងមានបញ្ហានៅថ្ងៃមុខផងដែរ៕
ប្រភព: Daily Mail
មតិយោបល់