ព័ត៌មានជាតិ

មោទនភាពជាតិ! កម្ពុជាជាប់លេខ ២ នៅអាស៊ី ជាប្រទេសល្អបំផុត សម្រាប់អ្នកចូលនិវត្តន៍មកកម្សាន្តឆ្នាំ ២០២២

ជារឿងគួរឲ្យត្រេកអរយ៉ាងក្រៃលែង សម្រាប់ប្រទេសកម្ពុជា ជាប្រទេសល្អបំផុត ឈរលើលេខរៀងទី២ យោងតាមការចេញផ្សាយ របស់គេហទំព័រ International Living កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ២ នៅទ្វីបអាស៊ី និង លេខ ១៤ នៅទូទាំងពិភពលោក ជាប្រទេសដែលល្អបំផុត សម្រាប់អ្នកដែលបានចូលនិវត្តន៍ ទៅកម្សាន្តឆ្នាំ ២០២២។

ដោយឡែក សម្រាប់ចំណាត់ថ្នាក់ទូទាំងពិភពលោក មានដូចជា ប្រទេសប៉ាណាម៉ា (Panama) ជាប់លេខ ១ ប្រទេសកូស្តារីកា (Costa Rica) ជាប់លេខ ២ និង លេខ ៣ គឺប្រទេសម៉ិចស៊ីកូ (Mexico) ខណ:ប្រទេសអេក្វាឌ័រ (Equador) ប្រទេសកូឡុំប៊ី (Colombia) ប្រទេសបារាំង (France) ប្រទេសម៉ាល់តា (Malta) ប្រទេសអេស្ប៉ាញ (Spain) ប្រទេសអ៊ុយរូហ្គាយ (Uruguay) ប្រទេសអៀរឡង់ (Ireland) និង ប្រទេសប៉េរូ (Peru) បានជាប់ចំណាត់ថ្នាក់ជាបន្តបន្ទាប់។គួររំឭកផងដែរថា យោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា ក៏បានជាប់ចំណាត់ថ្នាក់ជាទីកន្លែងដ៏ល្អបំផុតមួយ

ចំណោមទីកន្លែងដ៏ល្អផ្តាច់គេទាំង ១០ សម្រាប់ដំណើរទេសចរណ៍ ក្នុងរយ:ពេល ១០ ឆ្នាំខាងមុខ។ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និង ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia ក៏បានវាយតម្លៃថា រមណីយដ្ឋានអង្គរ ជាប់ចំណាត់ថ្នាក់លេខ ១ ជាទីកន្លែងល្អផ្តាច់គេ សម្រាប់ការមកទស្សនាកម្សាន្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណ:ប្រាសាទអង្គរ ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ជាប្រាសាទដែលល្បីល្បាញបំផុតនៅអាស៊ីផងដែរ ក្នុងចំណោមប្រាសាទចំនួន ១០ នៅទូទាំងពិភពលោក៕ប្រភព ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

មតិយោបល់