ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ចងកធ្វើអត្តឃាតខ្លួននៅក្នុងការដ្ឋាន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ នៅវេលាម៉ោង០៥និង០០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចការដ្ឋានសំណង់ ដីឡូតិ៍៤៩៨៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អាត រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ ។ ស្រុកកំណើតភូមិ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

លទ្ធផលកោសល្យវិច័យ: យោងតាមរយៈព័ត៌មាននិងការត្រួតពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលនិងឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពជនរងគ្រោះបានស្លាប់ដោយសារចងក
ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ។

បច្ចុប្បន្ន: សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ៕

មតិយោបល់