បរទេស៖ កីឡាករខ្សែប្រយុទ្ធអន្តរជាតិរបស់ហ្គាបុង Aubameyang ត្រូវបានសហព័ន្ធបាល់ទាត់របស់ប្រទេសសម្រេចចិត្តបញ្ជូនគាត់ត្រឡប់មកប្រទេសវិញមុនគេទោះបីជាការប្រកួតពានរង្វាន់ Africa Cup of Nations នៅតែបន្តនៅឡើយក្តី។
ប្រធានក្រុមរបស់ជម្រើសជាតិហ្គាបុងរូបនេះក៏អាចអនុញ្ញាតិឲ្យត្រឡប់មកជួយក្រុមកាំភ្លើងធំ Arsenal វិញផងដែរក្រោយសហព័ន្ធមើលឃើញថាស្ថានភាពសុខភាពរបស់គាត់ដោយសារការឆ្លងវិរុសកូវីដហាក់ដូចជាមិនមានភាពច្បាស់់លាសនិងធូរស្បើយនៅឡើយ។
មកដល់ពេលនេះ Aubameyang គឺមិនអាចបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិហ្គាបុងឡើយបន្ទាប់ពីបានធ្វើតេស្តឃើញកូវីដ១៩តាំងតែពីថ្ងៃទី១៦ខែមករានិងបន្តសម្រាកព្យាបាលរហូតមកដល់ពេលនេះ៕
មតិយោបល់