ព័ត៌មានជាតិ

បត់ម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន បណ្ដាលឲ្យបុកគ្នាពេញទំហឹង រងរបួសធ្ងន់ម្នាក់ស្លាប់ម្នាក់

កណ្ដាល: នៅថ្ងៃច័ន្ទ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២
ម៉ោង ៥និង២០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវលេខ១១០ នៅចំណុចភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃ.ខែ.ឆ្នាំ និងពេលវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមូយគ្រឿងម៉ាក HONDA dream សេ១២៥ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1CF-9086 បើកបរដោយឈ្មោះ អ៊ី សុខចាន់ ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីស្អាងទៅភ្នំពេញ តាមផ្លូវលេខ១១០។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបត់ឆ្លងកាត់ផ្លូវមកខាងឆ្វេង ខណ:ពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក Honda BEAT ពណ៌ខៀវស ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល 1AM- 0489 បើកបរដោយឈ្មោះ ហួត ប៉ូលីន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅស្របគ្នា (ភ្នំពេញទៅស្អាង)បុកចំពេញទំហឹង បណ្តាលឲ្យភាគីទាំងពីររងរបួសធ្ងន់និងខូចខាតម៉ូតូទាំងសង្ខាង។ រីឯម៉ូតូភាគីទាំងពីរបានយកមករក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

សន្និដ្ឋានបឋម៖
-អ្នកបើកបរម៉ូតូឈ្មោះ អ៊ី សុខចាន់ ភេទស្រី បត់ម៉ូតូឆ្លងផ្លូវមិនបានមើលគ្រប់ជ្រុងជ្រោយក្នុងស្ថានភាពគ្រោះថ្នាក់ រីឯអ្នកបើកបរម៉ូតូឈ្មោះ ហួត ប៉ូលីន ភេទប្រុស បើកបរមិនប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។

បញ្ជាក់៖ ករណីនេះ ស្លាប់ម្នាក់នៅមន្ទីរពេទ្យ៕

មតិយោបល់