បាត់ដំបង: មន្ត្រីនគរបាលនៃអធិការដ្ឋានក្រុងបាត់ដំបង បានខ្សឹបមកនាយក្តាមប្រៃ យើងថា សព្វថ្ងៃនេះបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងត្រូវលោកអធិការលោក យឹម វិចិត្រ ឲ្យកូនចៅ ជុំនិតៗ ដើរប្រមូលលុយគ្រប់កន្លែង ទាំងតូចទាំងធំ ដោយគ្មានគិតគូបង្ក្រាបនោះទេ។
ក្រុមមន្ត្រីទាំងនោះបានខ្សឹបប្រាប់នាយក្តាមប្រៃ ឲ្យដឹងថា ល្បែងស៊ីសង ក្នុងខេត្តបាត់ដំបងនេះមានច្រើនណាស់តែលោកអធិការ យឹម វិចិត្រ រាយការណ៍កុហក់ លោកស្នងការខេត្តស ថេត រហូត។ ក្រុមមន្ត្រីនគរបាលទាំងនោះ បានខ្សឹបប្រាប់នាយក្តាមប្រៃទៀតថា រឿងរ៉ាវខាងលើនេះ ត្រូវបានលោកស្នងការ ស ថេត បានសើបដឹងពីទង្វើរបស់លោក យឹម វិចិត្រ រឿងធ្វើរបាយការណ៍ភូតកុហក់ និងរឿងពុករលួយនោះដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះស្នងការ មិនទាន់សម្រេចដកលោក យឹម វិចិត្រ ចេញពីតំណែងអធិការនគរបាលក្រុងបាត់ដំបងនៅឡើយទេ ដែលជាហេតុធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ ដោយសារតែលោក ស ថេត បន្តឱបក្រសោបមន្ត្រីពុករលួយខិលខូចបែបនេះហើយ ទើបបទល្មើសផ្សេងៗ និងបទល្មើសគ្រឿងញៀន នឹងអំពើប្លន់ កំពុងរាលដាលយ៉ាងពេញបន្ទុកនៅក្នុងក្រុងបាត់ដំបង។
មន្ត្រីនគរបាល ដដែលបានខ្សឹបទៀតថា សព្វថ្ងៃនេះ លោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង មិនយកចិត្តទុកដាក់ពង្រឹងសន្តិសុខសង្គម ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនោះទេ ដោយគាត់គិតតែផលប្រយោជន៍ ពីអំពើពុករលួយ និងផលពីទីតាំងលេងល្បែងគ្រប់កន្លែង។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង មួយចំនួនបានបង្ហើបប្រាប់នាយក្តាមប្រៃទៀតថាលោក យឹម វិចិត្រ មិនត្រឹមតែមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសង ឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ គឺថែមទាំងបញ្ជាឲ្យមនុស្សជំនិតរបស់ខ្លួនដើរ ប្រមូលលុយពីមេល្បែងស៊ីសងទៀតផង។
បញ្ហានេះលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ច័ន្ទ សុផល ត្រូវពិនិត្យឡើងវិញជាបន្ទាន់ ព្រោះបច្ចុប្បន្នល្បែងស៊ីសងក្នុងក្រុងបាត់ដំបង ពុំមានការថយចុះនោះទេ៕
មតិយោបល់