ចិន ព្រមាននាវាចម្បាំងអាមេរិក ចេញឱ្យឆ្ងាយពីតំបន់ដែនទឹកជម្លោះ នៅសមុទ្រចិនខាងត្បូង

(ប៉េកាំង)៖ យោធាចិននៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាកងទ័ពរបស់ខ្លួនបានដេញតាម និងព្រមានឱ្យនាវាចម្បាំងអាមេរិកមួយគ្រឿង ដែលចូលក្នុង តំបន់ដែនទឹកស្ថិតនៅក្បែរទីប្រជុំកោះប៉ារ៉ាសែល (Paracel) ក្នុងតំបន់សមុទ្រចិនខាងត្បូង។

បើតាមទីបញ្ជាការប្រចាំភូមិខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នាវាចម្បាំងអាមេរិក USS Benfold បានធ្វើដំណើរដោយខុសច្បាប់ចូលក្នុងដែនទឹក របស់ចិនដោយគ្មានការអនុញ្ញាត និងរំលោភលើអធិបតេយ្យភាព ដែលនេះតម្រូវឱ្យកងទ័ពជើងទឹកចិន និងកងទ័ពអាកាសចិនត្រូវតាមឃ្លាំមើល
នាវាចម្បាំងអាមេរិក។

ប៉ុន្តែ កងនាវាអាមេរិកបានអះអាងថានាវាចម្បាំង USS Benfold បានធ្វើដំណើរស្របទៅតាមច្បាប់អន្តរជាតិ ហើយអាមេរិកនឹងបន្តធ្វើប្រតិបត្តិការសេរីភាព នាវាចរ ទៅកាន់គ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញាត៕

ប្រភព៖​​​​​​ Reuters

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *