បរទេស៖ ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ហាក់ដូចជាមិនសំណាងសោះក្នុងការប្រកួតជើងទី២ពានរង្វាន់ Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបានត្រឹមចាញ់ក្រុមភ្ញៀវ Liverpool តដៃមិនរួច។
កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Diogo Jota គឺជាអ្នករកគ្រាប់បាល់បាន២គ្រាប់ម្នាក់ឯងនៅក្នុងការប្រកួតនេះពោលគឺនាទីទី១៩ម្តងនិងនៅនាទីទី៧៧ម្តងទៀតហើយលើសពីនេះកីឡាករ Thomas Partey របស់ Arsenal បានទទួលកាតក្រហមមួយផងដែរ។
Liverpool គ្រប់គ្រងបាល់បានទៅដល់៥៤ភាគរយនិងស៊ុតចេញបាន១១ដងចំគោលដៅ៣ដងខណៈដែល Arsenal ស៊ុតបាន៧ដងចំគោលដៅ២ដងប៉ុណ្ណោះ៕
មតិយោបល់