បរទេស៖The Sport Italia នៅថ្ងៃនេះបានចេញផ្សាយកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ក្លឹប RB Salzburg កីឡាករ Benjamin Sesko កំពុងក្លាយទៅជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ក្លឹបអង់គ្លេស Spurs។
កីឡាករវ័យ១៨ឆ្នាំរូបនេះកំពុងមានទំរង់លេងល្អគួរសមនៅលីគកំពូលនិងកំពុងមានតម្លៃខ្លួននៅលើទីផ្សារប្រមាណជា១៥លានអឺរ៉ូឬប្រមាណជា១២លានផោនហើយជឿជាក់ថាការដោះដូរនឹងអាចធ្វើឡើងនៅចុងរដូវកាលខាងមុខនេះ។
គួរឲ្យដឹងដែរមកដល់ពេលនេះ Sesko រកបានគ្រាប់បញ្ចូលទីដល់៧គ្រាប់មកហើយគិតត្រឹមរដូវកាលនេះនិង៦គ្រាប់ជួយមិត្តរួមក្រុមក្នុងការប្រកួតទាំង២៤ដងរបស់ខ្លួន៕
មតិយោបល់