ខេត្តតាកែវ ៖ មន្រ្តីសមត្ថកិច្ចនគរបាលស្រុកបាទី កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ នេះ បានចាប់ និង បញ្ជូនខ្លួន បុរសសង្ស័យវ័យចំណាស់ម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់បណ្តាលឲ្យ រងរបួសធ្ងន់ រួចស្លា.ប់នៅមន្ទីរពេទ្យ យ៉ាងអាណោចអាធ័ម ។
ករណីឃាត.កម្មខាងលើ បានកើតឡើង កាលពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះប៉ា ត្រិន ភេទប្រុស អាយុ៧៧ឆ្នាំ មុខរបរកសិករ ។ ចំណែកឯ ជនរងគ្រោះឈ្មោះ ឡេ ថុន អាយុ៧៧ ឆ្នាំមុខរបរកសិករ ។ អ្នកទាំងពីរ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ កំពុងតែសាកសួរ នៅឯសាលាដំបូងខេត្តតាកែវ នៅឡើយ៕
មតិយោបល់