កំពង់ឆ្នាំងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វេលាម៉ោង២១និង៣០នាទី ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវកែងព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ស្ថិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីហិង្សាដោយចេតនា បង្កឡើងដោយក្មេងចំនួន០២ក្រុម ដែលក្នុងមួយក្រុមៗ មានគ្នាប្រមាណ ០៦ទៅ១០នាក់ ជិះម៉ូតូដេញកាប់ ។
ក្នុងហេតុការណ៍ខាងលើ បណ្តាលឲ្យឈ្នោះ វ៉ាត់ វី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាឡាត់ ឃុំស្វាយរំពា ស្រុកកំពង់លែង រងរបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ក្រោយពីធ្វើសកម្មភាពរួច ជនបង្កបានគេចខ្លួនបាត់ ។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង កសាងសំណុំរឿងដើម្បីបន្តនីតិវិធី ៕
មតិយោបល់