ព័ត៌មានជាតិ

អាមេរិក អនុញ្ញាតឱ្យក្រុមគ្រួសារបុគ្គលិកទូតរបស់ខ្លួន ចាកចេញពីអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបង្គាប់ក្រុមគ្រួសារនៃបុគ្គលិកស្ថានទូតរបស់ខ្លួន ចាកចេញពី ប្រទេសអ៊ុយក្រែនដោយសារបារម្ភពី ការគំរាមកំហែងនៃសកម្មភាពយោធាពីសំណាក់រុស្ស៊ី។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ ប្រទេសអ៊ុយក្រែន បានលើកឡើងថា «យើងបានប្រឹក្សាយោបល់ជាមួយរដ្ឋាភិបាលអ៊ុយក្រែន អំពីជំហាននេះ ហើយយើងកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយស្ថានទូតនៃប្រទេសជាសម្ពន្ធមិត្ត និងដៃគូ ប្រចាំទីក្រុងកៀវ»។

បទបញ្ជាខាងលើដែលធ្វើឡើងដោយក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតផងដែរឱ្យបុគ្គលិកស្ថានទូតអាមេរិកចាកចេញពីអ៊ុយក្រែន ដោយ ស្ម័គ្រចិត្ត ខណៈផ្ដល់យោបល់ឱ្យពលរដ្ឋអាមេរិកពិចារណាចាកចេញជាបន្ទាន់៕

ប្រភព៖ AFP

មតិយោបល់