ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញអគ្គិភ័យកំពុងឆេះលើបង្គោលភ្លើងមួយកន្លែងយ៉ាងសន្ធោសន្ធៅ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៧ កែងនឹងផ្លូវលេខ៤៥៦ ជិតនឹងផ្សារ៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋដែលនៅនឹងកន្លែងកើតហេតុ បានឃើញខ្សែភ្លើងកំពុងតែឆ្លងចរន្តអគ្គិសនីឆាបឆេះ។ ខណៈនោះស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ព្រមទាំងមានផ្ទុះខ្សែភ្លើង ថែមទាំងបែកផ្កាភ្លើងភ្លឺនិងផ្ទុះលាន់ដូចរន្ទះ។ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាយកបំពុងពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ ដើម្បីមកធ្វើការបាញ់ពន្លត់។ ប៉ុន្តែអគ្គិភ័យនេះត្រូវបានប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានបាញ់រលត់ទៅវិញ ដោយមិនចាំបាច់កម្លាំងរថយន្តពន្លត់អគ្គិភ័យ នៅវេលាម៉ោង២និង៤៥នាទី យប់ថ្ងៃដដែល។
ក្នុងការបាញ់ពន្លត់ករណីទុស្សេខ្សែរភ្លើងនេះ ប្រជាពលរដ្ឋបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន៦ទៅ៧បំពង់ ទើបអាចពន្លត់អគ្គីភ័យដែលបានឆាបឆេះ នេះបានទាំងស្រុង និងមិនបណ្តាលឲ្យរណាម្នាក់មានរបួសនោះទេ គ្រាន់តែរងការឆាបឆេះនៅខ្សែរភ្លើង ខ្សែរកាបនិងខ្សែរទំនាក់ទំនងផ្សេងៗទៀតតែប៉ុណ្ណោះ ៕
មតិយោបល់