នៅថ្ងៃស្អែកទី ១២ ខែ មករា ឆ្នាំ ២០១៤ នៅទីលានបាល់ទាត់ដំរីស ក្លិប DKSH នឹងជួបជើងជាមួយនឹង ក្លិប Public administration ជាលើកដំបូងក្នុងក្របខណ្ឌ ពាន់រង្វាន់ ទីលានបាល់ទាត់ដំរីស វេលាម៉ោង ៤ និង ០០ នាទី។
នេះជាលើកដំបូងហើយដែលក្លិបបាល់ទាត់តំណាងក្រុម DKSH អាចឡើងទៅកាន់ការប្រកួត លក្ខណៈពាន់រង្វាន់បាល់ទាត់ទីលានដំរី សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ។
ក្នុងជំនួបថ្ងៃស្អែកនេះដែរ លោក គឹម រិនដា ដែលជាប្រធានក្រុម ដឹកនាំ DKSH បានថ្លែងប្រាប់ដល់គេហទំព័រ ដំណឹងឲ្យដឹងថា នេះជាលើកដំបូងរបស់ខ្លួនហើយ ដែលអាចមានឈ្មោះក្នុងការប្រកួត ពាន់រង្វាន់ទីលានបាល់ទាត់ ដំរីស ដែលធ្វើឡើងរាល់ថ្ងៃអាទិត្យ នោះ ។សម្រាប់ការប្រកួតនេះដែរ លោកបានបន្តថា គាត់មិនអាចនិយាយច្រើនអ្វីជាងនេះ ទេ ព្រោះថា ក្លិបាល់ទាត់ ទាំង ៨ ក្នុងការជួបជើងនេះដែរ សុទ្ធតែជាក្លិបបាល់ទាត់ ខ្លាំងៗ អ្វីដែលសំខាន់នោះ គឺធ្វើអ្វីឲ្យអស់ពីសមត្ថភាព ដែលខ្លួនមានតែប៉ុណ្ណោះ ហើយក៏មានក្តីស្រម៉ៃអាចលើកពាននេះ ផងដែរ។
សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួត ចុងក្រោយរបស់ DKSH គឺឈ្នះក្លិបបាល់ទាត់ LWM FC ក្នុងលក្ខណៈ ៤-៣ ក្នុងជំនួបលក្ខណៈមិត្តភាព៕
មតិយោបល់