បរទេស៖ កីឡាករខ្សែប្រយុទ្ធមាឌធំ Balotelli មិនដែលបានបង្ហាញខ្លួនលេងឲ្យជម្រើសជាតិអ៊ីតាលីឡើយចាប់តាំងតែពីឆ្នាំ២០១៨ប៉ុន្តែនៅពេលនេះបែរជាត្រូវបានក្រុមជម្រើសជាតិធ្វើការកោះហៅត្រឡប់មកឲ្យមានវត្តមានឡើងវិញដោយសារតែបញ្ហាកង្វះខាតកីឡាករខ្សែប្រយុទ្ធខ្លាំង។
គ្រូបង្វឹកអ៊ីតាលីលោក Roberto Mancini ក៏ជាបុគ្គលដែលមានប្រវត្តិធ្វើការជាមួយគ្នាច្រើនមកហើយដែរជាមួយនឹងកីឡាកររូបនេះទាំងនៅក្លឹបនិងក្រុមជម្រើសជាតិនាពេលកន្លងមកទោះបីជាបានធ្លាប់ទទួលបទពិសោធរួចទៅហើយអំពីអត្តចារិតរបស់កីឡាកររូបនេះក្តី។
កាលពីថ្ងៃចន្ទម្សិលមិញនេះការប្រកាសរបស់ក្រុមជម្រើសជាតិបានធ្វើឲ្យកីឡាករបាល់ទាត់និងក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលមែនទែនចំពោះការវិលត្រឡប់លើកនេះខណៈដែលអ៊ីតាលីនឹងបញ្ចប់វគ្គហ្វឹកហាត់ក្រុមនៅត្រឹមចុងខែមករានេះហើយ។
គួរឲ្យដឹងដែរថាអ៊ីតាលីទើបតែយកឈ្នះក្រុម North Macedonia ក្រុមប៉ទុយហ្គាល់និងក្រុមតួកគីផងដើម្បីអាចទទួលបានកៅអីមួយរួចទៅហើយក្នុងការប្រកួតពានរង្វាន់ពិភពលោកនៅកាតាឆ្នាំ២០២២នេះ៕
មតិយោបល់