ព័ត៌មានជាតិ

ភ្លើងឆេះរោងគោ និងព្រទ្យសម្បត្តិខ្ទេចម៉ត់អស់មួយចំនួន

ឧត្តរមានជ័យ: កាលពីវេលាម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានករណីភ្លើងឆេះ រោងគោរបស់ម្ចាស់ឈ្មោះ ទូច ម៉ៃ រិទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះ កង ផល្លា ភេទស្រី អាយុ៤៩ឆ្នាំ អ្នកទាំងពីររស់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងការខូចខាតនោះ សរុបរោងគោ៧គុណ៩ម៉ែត្រ ប្រក់ស័ង្កសី ឈើគ្រឿងផ្ទះ១៥ម៉ែត្រគីប ស្រូវ៤តោន ត្រូវឆេះទាំងអស់។ សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុម្ចាស់ផ្ទះដុតភ្លើងគោក្នុងរោងនោះ៕

ឆេះរោងគោ (1)

ឆេះរោងគោ (2)

ឆេះរោងគោ (3)

ឆេះរោងគោ (4)

ឆេះរោងគោ (5)

ឆេះរោងគោ (6)

មតិយោបល់