ព័ត៌មានជាតិ

តៃវ៉ាន់ បញ្ចេញយន្ដហោះចម្បាំងស៊េរីថ្មី F-16V ចំពេលតានតឹងជាមួយចិន

(តៃវ៉ាន់)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងវ៉ាស៊ីនតោន ខណ: លោកស្រីផ្ទាល់ប្រកាសផ្ទេរភារកិច្ចឱ្យកងកម្លាំងយន្ដហោះចម្បាំងស៊េរីថ្មី F-16V ដើម្បីពង្រឹងវិស័យការពារជាតិនៃដែនកោះមួយនេះចំពោះមុខភាពតានតឹងជាមួយ ចិន។

ថ្លែងនៅឯពិធីមួយ នៅមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Chiayi ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានសង្កត់ធ្ងន់ថាគម្រោងអភិវឌ្ឍយន្ដហោះ ចម្បាំង F-16 ស៊េរីធម្មតា ទៅជាយន្ដហោះចម្បាំងស៊េរីទំនើប F-16V បង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងរឹងមាំនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។

តៃវ៉ាន់មានយន្ដហោះចម្បាំង F-16A និង F-16B សរុប១៤១គ្រឿង ហើយក្នុងនោះមាន ៦៤គ្រឿង ត្រូវអភិវឌ្ឍដំឡើងស៊េរីទៅជាយន្ដហោះ F-16V។ គម្រោងអភិវឌ្ឍយន្ដហោះចម្បាំងនេះមានទំហំទឹកប្រាក់ ៣.៩៦ពាន់លានដុល្លារ និងដឹកនាំដោយក្រុមហ៊ុនអាមេរិក Lockheed Martin និងក្រុមហ៊ុនអាវុធ Aerospace Industrial Development (AIDC) របស់តៃវ៉ាន់៕

ប្រភព៖ AFP

មតិយោបល់