ហេតុការណ៍មួយបង្កការភ្ញាក់ផ្អើលទាំងយប់ នាយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ក្នុងវេលាម៉ោងប្រមាណ ០៩:៣០ នាទីយប់ ។
ករណីក្មេងស្រីរូបស្រស់មួយរូប បានសម្រេចចិត្តប៉ុនប៉ងលោតទឹក ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន នៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វា ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា ភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្រោយប៉ុនប៉ងលោតទឹកបញ្ចប់ជីវិតនៅលើស្ពានបែបនេះ ក្មេងស្រីខាងលើត្រូវបានអ្នកកាសែត ក៏ដូចជាអ្នកដែលបានឆ្លងកាត់នៅទីនោះ នាំគ្នាឃាត់ទាន់ពេលវេលា ដែលបង្កជាការភ្ញាក់ផ្អើលទាំងយប់តែម្ដង។
បើតាមការបញ្ជាក់ពីប្រភពព័ត៌មានដែលទទួលបាន បានបញ្ជាក់ឱ្យបានដឹងថា មូលហេតុដែលក្មេងស្រីរូបស្រស់ខាងលើ សម្រេចចិត្តប៉ុនប៉ងលោតទឹកបញ្ចប់ជីវិតបែបនេះ គឺដោយសារតែរូបគេ ខឹងឪពុកម្ដាយរបស់ខ្លួន ស្ដីបន្ទោស និង ថាឱ្យ។
គួររំលឹកថា នេះជាករណីទី ០៨ ហើយ ដែលមានអ្នកប៉ុនប៉ងលោតទឹកបញ្ចប់ជីវិតបែបនេះ បើគិតតាំងពីដើមខែមករា ក្នុងឆ្នាំ ២០២២ មក ដែលក្នុងនោះគេសង្កេតឃើញថា ទីតាំងដែលមានអ្នកមានបញ្ហា ប៉ុនប៉ងលោតទឹកបញ្ចប់ជីវិតច្រើនជាងគេនោះ គឺទឹកដីស្ពានជ្រោយចង្វា ដែលភាគច្រើនជាយុវតី ជាបុគ្គលមានវិបត្តិខាងគ្រួសារ និង ស្នេហា៕



មតិយោបល់