ព័ត៌មានជាតិ

បង្ក្រាបជនជាតិចិនចំនួន០៥នាក់ ករណីចាប់ជនជាតិចិនដូចគ្នា ឃុំឃាំងជំរិតទារប្រាក់

ព្រះសីហនុៈ ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំ បញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការ បង្ក្រាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្ស ដោយខុសច្បាប់ ជំរិតទារប្រាក់រវាង ជនជាតិចិន និងជនជាតិចិន ក្នុងនោះមានជនសង្សយ័ចំនួន៥នាក់ ត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ និងរំដោះបានជនរងគ្រោះ ជាជនជាតិចិនម្នាក់ ដែលត្រូវបានក្រុមជនសង្ស័យ ដាក់ខ្នោះដៃ បង្ខាំងទុកនៅផ្ទះមួយល្វែង មានទីតាំង ស្ថិតនៅក្រុមទី៣១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ Yi GengFa ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានរងរបួស បែកបបូរមាត់ខាងលើ មានស្នាមជាំនៅដើមទ្រូង និងដើមដៃខាងស្តាំ ព្រមទាំងមានស្នាមរបួសនៅកដៃទាំងសងខាង ដោយការធ្វើទារុណកម្មពីក្រុមជនសង្ស័យ ។

ជនសង្ស័យទាំង០៥នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ZHOU HAOSHENG ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ កាស៊ីណូ ផ្នែកទិញទំនិញ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ២-ឈ្មោះ CAO JIAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ ៣-ឈ្មោះ CHEN XUEDONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ៤-ឈ្មោះ DAI SHENGLONG ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ ៥-ឈ្មោះ SONG JIAWEI ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖ -ខ្នោះដៃ ០១គូ (ដាក់ជាប់ដៃជនរងគ្រោះ) ។ -សោរដោះខ្នោះដៃចំនួន ០២ ។ -រថយន្ត ០២គ្រឿង៖ ១-ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខៈ ព្រះសីហនុ 2B-1799 ។ (មធ្យោបាយប្រព្រឹត្តបទល្មើស) ២-ម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខៈ ភ្នំពេញ 2BB-0150 ។ (មធ្យោបាយប្រព្រឹត្តបទល្មើស) ។

ជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់