ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលាម៉ោង១និង២២នាទីរសៀល អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៧ (GS7-F9,F10,F11) ដើម្បីឲ្យក្រុមការងារធ្វើការប្តូរកែវទម្រ (Pin Isolator) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដូចជា៖ (1)ភូមិព្រែករាំង១ ភូមិព្រែករាំង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ហួសបន្ទាយទួលក្រសាំង) (2)ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ភូមិចុងព្រែក ភូមិបោះអង្កាញ់ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ភូមិចំពុះក្អែក ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (3)តាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្សារគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រហូតដល់ម៉ោង២និង៣០នាទី រសៀលថ្ងៃដដែលទើបមានភ្លើងប្រើវិញ ៕
មតិយោបល់