ភ្នំពេញ ៖ រថយន្តដឹកទឹកកកមួយគ្រឿង បើកបុ.កកន្ទុយរថយន្តកុងទីន័រ បែកកង់រេចង្កូតទៅបុករថយន្តដឹកខ្សាច់ យ៉ាងពេញទំហឹងបណ្តាល ឲ្យរងការខូចខាតរថយន្តទាំងសងខាង។
ហេតុការណ៍គ្រោះថ្នាក់ចរចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ទៀបភ្លឺព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមាន រថយន្តដឹកទឹកកកមួយគ្រឿង ពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ3E-7849 បើកបរយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតលុះដល់ ចំណុចកើតហេតុក៏បានជ្រុលចង្កូត ទៅបុ.កកន្ទុយរថយន្តកុងទីន័រ ដែលកំពុងតែបើកនៅខាងមុខ បណ្តាលឲ្យរថយន្តដឹកទឹកកកបែកកង់ បានរេចង្កូតទៅបុ.ករថយន្តដឹកខ្សាច់មួយគ្រឿងទៀត ពណ៌ស ផ្លាកលេខចង្កូតស្តាំ-PP-1453 ដែលកំពុងតែបើកបរបញ្រ្ចាសទិសដៅគ្នា ពីកើតទៅលិច បណ្តាលរងការខូចខាតទាំងស្រុង ធ្វើឲ្យរថយន្តទាំង២គ្រឿង ទៅមុខលែងរួចក្រពិតខាងមុខទាំងសងខាង ចំណែកទឹកកកធ្លាក់ខ្ចាយពេញផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ ដល់អ្នកដំណើរជាច្រើនម៉ោងផងដែរ។
ក្រោយពេលកើតហេតុនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃដដែល សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ព្រៃស សហការជាមួយនិងកម្លាំងនគរបាលជំនាញខណ្ឌដង្កោ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងជួយសម្រួលចរាចរណ៍ ដើម្បីឲ្យរថយន្តស្ទូច ស្ទូចយករថយន្តទាំង២គ្រឿង ចេញពីកន្លែងកើតហេតុ ដើម្បីបើកផ្លួវដល់អ្នកដំណើរ ធ្វើចរាចរណ៍ជាធម្មតាឡើងវិញ។
បន្ទាប់មកខាងថៅកែរថយន្តដឹកទឹកកក បានសងថ្លៃជួសជុលរថយន្តដឹកខ្សាច់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕
មតិយោបល់