ព័ត៌មានជាតិ

លោក បៃដិន ព្រមានដាក់ទណ្ឌកម្មដោយផ្ទាល់លើលោក ពូទីន ពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថាលោកនឹងពិចារណាដាក់ទណ្ឌកម្មដោយផ្ទាល់លើប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើរុស្ស៊ីពិតជាឈ្លានពានចូលអ៊ុយក្រែនមែននោះ។

ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ និងចំពេលដែលទាំង NATO និងរុស្ស៊ី រួមទាំងអ៊ុយក្រែន សុទ្ធតែដាក់ឱ្យកងទ័ពប្រុងជើងការខ្ពស់ នៅចំពោះការបារម្ភពីលទ្ធភាពផ្ទុះសង្រ្គាម។ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើអាមេរិកនឹងដាក់ ទណ្ឌកម្មដោយផ្ទាល់លើលោក ពូទីនដែរឬទេ? លោក បៃដិន បានឆ្លើយថាជាការពិតណាស់ លោកនឹងពិចារណា ហើយក៏បានព្រមានដែរថារុស្ស៊ីនឹង ប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរ។

បើតាមក្រុមមន្ត្រីអាមេរិក ទណ្ឌកម្មដែលសហរដ្ឋអាមេរិក គ្រោងដាក់លើរុស្ស៊ីនោះរួមមាន ការនាំចេញឧបករណ៍បច្ចេកវិទ្យាខ្ពស់ពីអាមេរិកពាក់ព័ន្ធ AI , កុំព្យូទ័រ quantum និងកិច្ចការងារបម្រើវិស័យអវកាស រួមទាំងការផ្ដាច់រុស្ស៊ីពីប្រព័ន្ធលុយដុល្លារអាមេរិកជាដើម៕

ប្រភព៖​​​​​​ Reuters

មតិយោបល់