ព័ត៌មានជាតិ

ក្លឹបបារាំង Lyon ព្រមព្រៀងជាមួយនឹង Newcastle ទទួលយកសំណើរ ៣៣លានផោន

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបសេដ្ឋីថ្មីអង់គ្លេស Newcastle បានធ្វើការចំណាយសាជាថ្មីប្រមាណជា៣៣,៥លានផោនក្នុងការសុំទិញយកកីឡាករខ្សែបម្រើម្នាក់របស់ក្លឹប Lyon។

ប្រភពដដែលបានឲ្យដឹងដែរថាមកដល់ពេលនេះ Lyon គឺបានប្រកាសទទួលយកសំណើរនេះហើយដើម្បីអាចឲ្យកីឡាករ Bruno Guimaraes ក្នុងការចាកចេញពីបារាំងទៅកាន់ទឹកដីអង់គ្លេសទោះបីជាកន្លងមកមានការតាមចែចង់ដោយក្លឹបកាំភ្លើងធំ Arsenal ផងដែរ។

គ្រូបង្វឹកថ្មីលោក Eddie Howe ធ្លាប់បានបញ្ជាក់ហើយថាកីឡាករចំណូលថ្មីៗនឹងបន្តបន្ទាប់ធ្វើដំណើរមកចូលរួម Newcastle តាមផែនការនៅក្នុងខែមករានិងរដូវក្តៅខាងមុខនេះ។

គួរឲ្យដឹងដែរថា Guimaraes ទើបតែបានចូលរួមជាមួយនឹង Lyon ពីក្លឹប Athletico Paranaense កាលពីខែមករាឆ្នាំ២០២០ប៉ុណ្ណោះហើយបច្ចុប្បន្ននៅសល់កុងត្រាចំនួនដល់ទៅ២ឆ្នាំកន្លះទៀតនៅបារាំង៕

មតិយោបល់