បរទេស៖ យោងតាមការចេញផ្សាយរបស់ ESPN នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool នៅតែបន្តរក្សាចិត្តនិងបានព្រមព្រៀងរួចទៅហើយក្នុងការផ្ទេរយកកីឡាករវ័យក្មេងឆ្នើមរបស់ក្លឹបFulham ដែលមានឈ្មោះថា Fabio Carvalho មកចូលរួមក្លឹបដោយនឹងមិនមានបញ្ហាតម្លៃខ្លួននោះឡើយ។
កន្លងមកគេដឹងថាក្លឹប Liverpool គឺបានព្រមព្រៀងតម្លៃខ្លួនរបស់កីឡាករវ័យ១៩ឆ្នាំរូបនេះរួចទៅហើយគឺប្រមាណជា៨លានផោនប៉ុន្តែមិនអាចធ្វើបានជោគជ័យនៅថ្ងៃចុងបញ្ចប់ទៅនៃទីផ្សារដោះដូរកីឡាករ។
កីឡាករ Carvalho បច្ចុប្បន្នកំពុងលេងឲ្យ Fulham មានកុងត្រាបញ្ចប់ទៅនៅត្រឹមចុងរដូវកាលនេះហើយនិងនៅមិនទាន់បានសម្រេចចិត្តបន្តកុងត្រាថ្មីនៅឡើយទេហើយអាចចាប់ផ្តើមធ្វើការពិភាក្សាជាមួយនឹងក្លឹបក្នុងលក្ខខណ្ឌជាកីឡាករគ្មានតម្លៃខ្លួនទៀតផងប៉ុន្តែ Liverpool កំពុងបារម្ភថាក៏នឹងមានគូប្រជែងជាច្រើនផងដែរដែលកំពុងតាមចង់បានកីឡាកររូបនេះដែលមានទាំង Dortmund និងSevilla ជាដើម៕
មតិយោបល់