មណ្ឌលគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នាវេលាម៉ោង១១និង៣០នាទីក្រោយពីបានទទួលព័ត៌មានពីរប្រជាពលរដ្ឋថា នៅចំណុចស្រែចោតស្ថិតនៅភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណី ឃាតកម្មកើតឡើង០១ករណីបណ្តាលអោយស្លាប់មនុស្ស ចំនួន០៥នាក់និងរបួសធ្ងន់ចំនួន០១នាក់។ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយក៏បានឃើញ
ជនរងគ្រោះចំនួន ០៦នាក់ មានឈ្មោះដូចខាងក្រោម
១ ឈ្មោះ ម៉ូត ក្រាក់ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ (ស្លាប់)ជនជាតិ ព្នង។
២ ឈ្មោះ ក្រាក់ លី ភេទ ប្រុស អាយុ ១៥ ឆ្នាំ(ស្លាប់)ជនជាតិ ព្នង។
៣ ឈ្មោះ នួន សំអាត ភេទ ប្រុស អាយុ ១៥ ឆ្នាំ (ស្លាប់ )ជនជាតិ ព្នង។
៤ ឈ្មោះ ក្រាក់ ស្លុី ភេទ ប្រុស អាយុ ១២ ឆ្នាំ រងរបួសធ្ងន់ ជនជាតិ ព្នង។
៥ ឈ្មោះ ក្រាក់ នី ប្រុស អាយុ ០៥ ឆ្នាំ ជនជាតិ ព្នង ស្លាប់ ។
៦ ឈ្មោះ និច ស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ព្នង ស្លាប់។
ជនរងគ្រោឈ្មោះ ម៉ូត ក្រាក់ ត្រូវបានជនល្មើសបាញ់ត្រូវ០១គ្រាប់ចំក្បាលពីខាងក្រោយធ្លាយមកចំភ្នែកខាឆ្វេងបណ្តាលអោយស្លាប់នៅនិងកន្លែង រីឯជនរងគ្រោះ ៤នាក់ទៀត ត្រូវបានជនល្មើសវាយនឹងវត្ថុរឹងចំផ្នែកខាងក្រោយនៃក្បាលបណ្តាលអោយស្លាប់ភ្លាមៗ នៅនិងកន្លែងនិងកុមារាម្នាក់ទៀតរងរបួសធ្ងន់ ។
តាមកាពិនិត្យនិងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ករណីឃាតកម្មខាងលើនេះ កើតឡើងដោយសាររឿងគំនុំ ។
ករណីខាងលើនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកចាត់ការទៅតាមនីតិវិធី ៕






មតិយោបល់