ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់

កណ្តាលៈ កាលពីវេលាម៉ោង ១១និង៣៥នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-8091។
ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-1404 បើកបរដោយឈ្មោះ បូ សុខឡាង ភេទប្រុស អាយុ ២៥ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក HYUNDAI ធ្វើដំណើរពីជើងទៅត្បូងរួចឈប់ចត ត្រង់ចំណុចខាងលើ ស្រាប់តែមានម៉ូតូធ្វើដំណើរមកពីជើងទៅត្បូង បុករថយន្តនោះពីក្រោយតែម្ដង។

ការសន្និដ្ឋានសមត្ថកិច្ច ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តងងុយដេក ហើយឈប់ដេកនៅលើទ្រូងផ្លូវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់