ព័ត៌មានជាតិ

បាត់ពីផ្ទះជាច្រើនថ្ងៃ ស្រាប់តែប្រទះឃើញសាកសពអណ្តែតលើផ្ទៃទឹកទន្លេ

ភ្នំពេញ : គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ បាត់ពីផ្ទះ៣ថ្ងៃ ប្រទះឃើញសាកសពអណ្តែតលើផ្ទៃទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២២ ស្ថិតនៅលើផ្ទៃទឹកទន្លេ មុខវត្តកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពេលទទួលបានព័ត៍មានខាងលើនេះ សមត្ថកិច្ចមូលដ្ឋានសង្កាត់ព្រែកថ្មី​នៃអធិការដ្ឋានខណ្ឌច្បារអំពៅ ចុះទៅដល់កន្លែងកើតហេតុ និងបានស្រង់សាកសព មកខាងលើ ដើម្បីប្រគល់ទៅឲ្យខាងការិយាល័យបច្ចេកទេស កោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យសាកសព។ សាកសពបុរសខាងលើនេះមានឈ្មោះ គា សុធី អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស មានទីលំនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពបុរសខាងលើ ពិតជាបានលង់ទឹកស្លា.ប់ពិតប្រាកដមែន។ សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ សាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់