បន្ទាយមានជ័យៈ ក្នុងតំណែងថ្មីរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបតែបានជាង៣ខែ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធត្រូវបានបើកការប្រជុំរវាងនគរបាលយុត្តិធម៌មកពីគ្រប់ស្ថាប័ន ក្នុងខេត្តក្រោមវត្តមានរបស់លោក ជឺ សុខ ប្រធានសាលាដំបូងខេត្ត លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត លោក ឱ បូរិន្ទ មេប៉េអិមខេត្ត នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាដំបូងខេត្ត។
លោក ជឺ សុខ ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងគោលបំណងរកឲ្យឃើញបញ្ហាប្រឈមនានា មកដោះស្រាយ ដើម្បីឲ្យដំណើរការអនុវត្តច្បាប់ព្រហ្មទណ្ឌ និងច្បាប់ដទៃទៀតលើការបង្ក្រាប បទល្មើសរបស់នគរបាលយុត្តិធម៌ បានល្អប្រកបដោយភាពជោគជ័យ។ ដូចនេះ សូមឲ្យនគរបាលយុត្តិធម៌ បើមានបញ្ហាអ្វីធ្វើការលើកឡើងយកមកពិភាក្សាដោះស្រាយ។
បញ្ហា និងដំណោះស្រាយដែលត្រូវប្រជុំពិភាក្សាក្នុងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធរួមមាន ការសើបអង្កេត(ជាក់ស្តែងនិងបន្ថែម) ការឃាត់ខ្លួនរាយការណ៍ពីបទល្មើស ការឃាត់ខ្លួនបញ្ជូនវត្ថុតាង ចាប់យកព្រមទាំងការសំណូមពរនានា៕
មតិយោបល់