បរទេស៖ ក្លឹបខ្លាំងអាល្លឺម៉ង់ RB Liepzig មកដល់សប្តាហ៍នេះបានធ្វើការបញ្ជាក់ហើយថាកីឡាករខ្សែបម្រើគោលដៅរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Christopher Nkunku នឹងនៅតែបន្តរស់នៅជាមួយនឹងកីឡាដ្ឋាន Red Bull Arena រហូតដល់ចុងបញ្ចប់រដូវកាល២០២២-២០២៣។
កន្លងមកទោះបីជាមិនអាចជោគជ័យក្នុងការនាំយកកីឡាករវ័យ២៤ឆ្នាំរូបនេះមករួមក្លឹបក្តីប៉ុន្តែ Arsenal នៅតែបន្តចិញ្ចឹមចិត្តក្នុងការតាមចរចាជាមួយនឹងRB Leipzig ដើម្បីអាចធ្វើការដោះដូរនៅរដូវក្តៅក្នុងពេលដែលកុងត្រារបស់គាត់នឹងផុតកំណត់នៅត្រឹមឆ្នាំ២០២៤។
ទោះបីជាយ៉ាងណាប្រធានក្លឹប RB Leipzig លោក Oliver Mintzlaff បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ Sky Germany ថា៖ គាត់ Nkunku នឹងបន្តលេងជាមួយនឹងក្លឹបរហូតដល់រដូវកាលក្រោយពីព្រោះថាគាត់គឺជាកីឡាករដ៏សំខាន់ម្នាក់របស់យើង៕
មតិយោបល់