នាវាចម្បាំងរុស្ស៊ី ៦គ្រឿង ធ្វើដំណើរទៅចូលរួមសមយុទ្ធយោធា នៅតំបន់សមុទ្រខ្មៅ

(ម៉ូស្គូ)៖ នាវាចម្បាំងរុស្ស៊ីចំនួន ៦គ្រឿង កំពុងធ្វើដំណើរចេញពីសមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់សមុទ្រខ្មៅ ដើម្បីចូលរួមធ្វើសមយុទ្ធយោធាជើងទឹក ខណៈភាពតានតឹងនៅឯតំបន់ព្រំដែនអ៊ុយក្រែន ហាក់មិនទាន់មានភាពធូរស្រាលឡើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដោយផ្អែកលើការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៊ី។

រុស្ស៊ី កាលពីខែមករាកន្លងនេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹក នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក គិតចាប់ពីខែមករា ដល់ខែកុម្ភៈនេះ វាការបង្ហាញសាច់ដុំយោធា នៅចំពោះមុខភាពតានតឹងជាមួយលោកខាងលិច។

បើតាម Interfax នាវាចម្បាំងរុស្ស៊ី ៣គ្រឿង ក្នុងចំណោម ៦គ្រឿង នៅថ្ងៃអង្គារសប្ដាហ៍នេះបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតួកគី និងសំដៅទៅកាន់ ដែនសមុទ្រខ្មៅ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *