(ញូយ៉ក)៖ បេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញក្ដីសង្ឃឹមថាចិននឹងជំរុញឱ្យរុស្ស៊ីធ្វើរឿងដែលត្រឹមត្រូវ ពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន។
ចិន គឺជាប្រទេសតែមួយគត់ដែលបានចូលរួមជាមួយរុស្ស៊ី ក្នុងការបោះឆ្នោតវេតូជំទាស់នឹងការបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិក ទាំងអស់១៥ ប្រទេស តបតតាមការស្នើរបស់សហរដ្ឋអាមេរិក ជុំវិញភាពតានតឹងរវាងនៅតំបន់ព្រំដែនអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងសកម្មភាពយោធារុស្ស៊ីក្នុង ប្រទេសបេឡារុស។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានលើកឡើងថា «យើងសង្ឃឹមថាចិនអាចនឹង ដើរតួនាទីជំរុញឱ្យរុស្ស៊ីធ្វើរឿងដែលត្រឹមត្រូវ… អ្វីដែលរុស្ស៊ីកំពុងធ្វើ នោះគឺពួកគេកំពុងគំរាមកំហែងបូរណភាពនៃព្រំដែនប្រទេសមួយ (អ៊ុយក្រែន)»។
តែជាការឆ្លើយតប អគ្គរដ្ឋទូតចិនប្រចាំ UN លោក Zhang Jun បានសង្កត់ធ្ងន់ថាជំហររបស់ចិន នោះគឺដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការទូត ហើយបញ្ឈប់រាល់សកម្មភាពដែលនាំឱ្យមានភាពតានតឹង ខណៈការបារម្ភពីសន្តិសុខរបស់រុស្ស៊ីគួរតែត្រូវបានដោះស្រាយយ៉ាងយកចិត្ត
ទុកដាក់៕
ប្រភព៖ Reuters
មតិយោបល់