ព័ត៌មានជាតិ

បញ្ជូន​បុរស​ម្នាក់​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ករណី​បោក​គ្រាប់បែក​ក្នុង​អន្លុង​អភិរក្ស​ពូជ​មេត្រី

ស្ទឹងត្រែង​៖​តុលាការ​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជួន​ជនសង្ស័យ​ម្នាក់​ទៅ​ឃុំខ្លួ​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគា​រកាំង​មេម៉ាយ​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៥ ដោយ​ចោទ​ពី​បទ​ប្រើប្រាស់​កែឆ្នៃ​ឧបករណ៏​នេសាទ​ខុសច្បាប់​ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ដន ចុប ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវបាន​កម្លាំង​ចម្រុះ​ខាង​ជលផល​ធ្វើការ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៥​កន្លងទៅ ខណៈពេល​ដែល​គាត់​កំពុង​រៀបចំ​កែឆ្នៃ​គ្រាប់បែក​ដើម្បី​បោក​ចាប់​ត្រី​ក្នុង​អន្លុង​អភិរក្ស​ត្រី​មេ​ពូជ​ចំណុច​ព្រះសាខ​ន ស្ថិតក្នុង​ភូមិ​អូរ​រុន ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង នេះ​បើ​តាម​លោក ដៀប បូរ៉ា នាយរង​ខណ្ឌ​ជលផល​បានឲ្យ​ដឹង​នៅ​ចំពោះមុខ​សមត្ថកិច្ច​លោកពូ ដន ចុប ដែល​ជា​ជនសង្ស័យ​បាន​និយាយថា​៖​គ្រាប់បែក​កែឆ្នៃ​នេះ​ខ្លួន​គាត់​បាន​ទិញ​ពី​បុរស​ម្នាក់​នៅ​ភូមិ​ជាមួយគ្នា ក្នុងតម្លៃ​៥​ម៉ឺន​រៀល មាន​ម្សៅ​បេតា​១​កំប៉ុង គី​ប​១ និង​ស្នួ​ន​១ ពេល​រៀបចំ​កែឆ្នៃ​ដើម្បី​បោក​ចាប់​ត្រី​ក៏ត្រូវ​សមត្ថកិច្ច​ទៅ​ទាន់ រួច​ឃាត់ខ្លួន​តែម្តង​។​លោកពូ​បន្តថា គាត់​ពុំដែល​បាន​បោក​គ្រាប់បែក​កែឆ្នៃ​នេះ​ទេ​ពីមុនមក ដោយ​ឃើញ​គេ​បោក​ម្តងៗ​បាន​ត្រី​ច្រើន​ជិត​២០០​គីឡូក្រាម ទើប​គាត់​ចាប់ផ្តើម​សាកមើល ប៉ុន្តែ​ពុំ​ទាន់​បាន​បោក​ផង ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក​ដៀប បូរ៉ា នាយរង​ខណ្ឌ​ជលផល​បានឲ្យដឹងថា​៖​ដើមឆ្នាំ​២០១៥​នេះ​ឃាត់ខ្លួន​ជន​ប្រើប្រាស់​គ្រាប់បែក​កែឆ្នៃ​បាន​ចំនួន​២​លើក​ហើយ​ដើម្បី​បញ្ជួនទៅ​តុលាការ​។​ហើយ​ក៏​សូម​បងប្អូន​អ្នកនេសាទ​ទាំងអស់​មេត្តា​កុំ​ប្រើប្រាស់​ឧបករណ៏​នេសាទ​ខុសច្បាប់​ទៀត ដើម្បី​ថែរក្សា​ធនធាន​ជលផល​ឲ្យបាន​គង់​យូរអង្វែង​តទៅ​៕​
IMG_9665

មតិយោបល់