បរទេស៖ The Sun Sport ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាក្លឹងតោខៀវ Chelsea បានដាក់បំណង
ក្នុងការលក់អ្នកចាំទី Kepa ឲ្យបាននៅចុងរដូវកាលនេះ។
កីឡាករវ័យ២៧ឆ្នាំរូបនេះបានបំពេញការងារជាអ្នកចាំទីក្នុងតំណែងសម្រាប់ជំនួសអ្នកចាំទីឈុតធំ Mendy បានយ៉ាងល្អនៅរដូវកាលនេះព្រមទាំងមានឈ្មោះជាកីឡាករល្អបំផុតក្នុងការប្រកួត FIFA Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ះនឹងក្រុម Al Hilal នាពេលកន្លងមកផង។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះគឺបានត្រឹមឈរនៅពីក្រោយអ្នកចាំទី Edourd Mendy នៅឡើយសម្រាប់ឈុត១១នាក់ដំបូងរបស់ Chelsea ហើយជឿជាក់ថាទាំងកីឡាករនិងក្លឹបគឺមានបំណងដូចគ្នាមិនចង់ធ្វើការជាមួយគ្នាឡើយ៕
មតិយោបល់