ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ ​២​គ្រឿង​នៅ​ស្រុក​ភ្នំស្រួច​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់ ​២​នាក់

​កំពង់ស្ពឺ:​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ក្នុងភូមិ​ទួល​សេរី​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ម៉ូតូ​២​គ្រឿង​ប៉ះទង្គិច​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ រង​រង​របួសធ្ងន់​ចំនួន​២​នាក់​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1K-2763​ បើកបរ​ដោយ​ឈ្មោះ​ មួ​ង​ សា​រ៉េ​ម​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ អ្នក​រួម​ដំណើរ​ឈ្មោះ​ ញ៉េ​ម​ សុ​ថា​ច​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​(​របួសធ្ងន់​)​ទាំង​០២​នាក់​ រស់នៅ​ភូមិ​សិរី​វ័​ន្ត​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បើក​មក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​ ។​

​សមត្ថកិច្ច​បន្ត​ថា​ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​ប៉ះទង្គិច​ជាមួយ​ម៉ូតូ​០១​គ្រឿង​ទៀត​ ម៉ាក​ហុងដា​C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1L-0744​ បើកបរ​ដោយ​ឈ្មោះ​ អឿ​ន​ វ៉ា​ន់​សាន់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​(​របួសធ្ងន់​)​ នៅ​ភូមិ​ស្រែ​ត្រែង​ ឃុំ​ធម្មតា​អរ​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ ស្ពឺ​ កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ បណ្តាល​ឲ្យ​គ្រោះថ្នាក់​ និង​ខូចខាត​សម្ភារ:​ដូច​ខាងក្រោម​៖

-​ស្លាប់​០១​នាក់​ ភេទ​ប្រុស​ ឈ្មោះ​ មួ​ង​ សា​រ៉េ​ម​ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​-​របួសធ្ងន់​០២​នាក់​ ស្រី​០១​នាក់​(​ញ៉េ​ម​ សុ​ថា​ច​ និង​អឿ​ន​ វ៉ា​ន់​សាន់​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​ ផេ​ន​ សុ​ភ័​ក្ត្រា​ ផ្សារ​ត្រពាំង​ក្រឡឹង​)​ ។​

​ចំពោះ​វត្ថុ​តាង​ម៉ូតូ​ទាំង​០២​គ្រឿង​ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ម​ហាំ​ង​ ដើម្បី​បន្ត​នីតិវិធី​ ៕

មតិយោបល់