ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួ​ន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២​ វេលាម៉ោង០៨និង០០នាទី ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនចំណុចកើតហេតុ ក្នុងតូបលក់ចាប់ហ៊ួយ ស្ថិតនៅ ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

ជនសង្ស័យ(ឃាត់ខ្លួន​)៖ ឈ្មោះ ស៊ន ធី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល​ ។ ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលទ្ធផលវិជ្ជមាន (+) ។

វត្ថុតាងចាប់យកមាន៖
១/-ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក (ice) ចំនួន០៦កញ្ចប់ ។
​២/កាបូបដៃពណ៌ខ្មៅចំនួន០១ ។
ហើយនឹងសម្ភារ:សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត ។

កាលពីថ្ងៃទី១៥ ខែកុម្ភ:​ ឆ្នាំ២០២២​ វេលា ម៉ោង០៨និង០០នាទី មានប្រជាពលរដ្ឋល្អ គាត់បានរាយការណ៍មកកាន់ផ្នែកជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀន ស្រុកកោះធំ ថា​មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចតូចលក់ចាប់ហួយរបស់ជនសង្ស័យស្ថិតនៅភូមិ/ឃុំ កើតហេតុខាងលើ ។

ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចស្រុកកោះធំ បានចុះសហការគ្នាជាមួយនឹងប៉ុស្តិ៍នគរបាលព្រែកស្តី ទៅដល់កន្លែងកើតហេតុ​ បានជួបមុខសញ្ញាម្នាក់ឈ្មោះ ស៊ន ធី កំពុងតែនៅក្នុងតូបលក់ចាប់ហ៊ួយពេលនោះ សមត្ថកិច្ចបានឃាត់ខ្លួននឹងបានត្រួតពិនិត្យ ឆែកឆេររកឃើញមានលាក់ទុកថ្នាំញៀនម៉ាទឹកកក ចំនួន០៦កញ្ចប់តូច នៅក្នុងកាបូបលុយពណ៌ខ្មៅរបស់ជនសង្ស័យ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀនម៉ាទឹកកកចំនួន០៦កញ្ចប់តូច ក្នុងតំម្លៃ៨០០០០រៀល(ប្រាំបីម៉ឺរៀល) គឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះ យ៉ាលី ឈិត ភេទប្រុស អាយុជាង២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
ដើម្បីយកមកទុកលក់នឹងចែកចាយបន្តឲ្យទៅគេពិតប្រាកដមែន ៕

មតិយោបល់