រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសដាច់ណាត់មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំធ្វើសកម្មភាពបាតុកម្មខុសច្បាប់ របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍។
ចំណាត់ការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍កាន់ត ច្រើនឡើងៗ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា បើក្រុមនេះ នៅតែរឹងរូស បន្តសកម្មភាព ខុសច្បាប់ទៀតនោះ នឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែង។
ការប្រើប្រាស់ទីតាំងសាធារណៈដើម្បីធ្វើជាទីកន្លែងបញ្ចេញមតិ គឺត្រូវអនុលោមតាមច្បាប់ ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ប៉ុន្តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ បានធ្វើការប្រមូលផ្តុំនៅ លើសួនច្បារសាធារណៈ ផ្ទុយពីការឯកភាពគ្នាជាមួយរដ្ឋបាលរាជធានី ភ្នំពេញ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១៕

មតិយោបល់