(ម៉ូស្គូ)៖ កងទ័ពរុស្ស៊ីមួយចំនួនដែលកំពុងឈរជើងនៅក្បែរព្រំដែនអ៊ុយក្រែន បានត្រឡប់ចូលបន្ទាយរបស់ខ្លួនវិញហើយ បន្ទាប់ពីសមយុទ្ធយោធា ត្រូវបានបិទបញ្ចប់។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ដោយផ្អែកលើប្រភពក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថាខណៈសមយុទ្ធយោធាទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៅតែបន្តធ្វើឡើងនៅឡើយ កងទ័ពមួយចំនួននៃយោធាភូមិភាគខាងត្បូង និងខាងលិចបានបិទបញ្ចប់ការធ្វើសមយុទ្ធរបស់ពួកគេហើយ និងចាប់ផ្ដើមត្រឡប់ចូលបន្ទាយវិញ។
ការប្រកាសបែបនេះត្រូវបានគេរំពឹងថាជាសញ្ញាមួយនៃការបន្ធូរបន្ថយភាពតានតឹង នៅក្នុងបរិបទដែលកិច្ចចរចាការទូតកំពុងធ្វើឡើង។ ប៉ុន្តែ ក្រសួងការពារជាតិរុស្ស៊ី មិនបានបញ្ជាក់ថាតើកងទ័ពប៉ុន្មាននាក់ ដែលត្រឡប់ចូលបន្ទាយដែលស្ថិតនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែនស្រាប់នោះទេ ខណៈកងទ័ពរុស្ស៊ីច្រើនជាង ១សែននាក់ត្រូវបានដាក់ពង្រាយនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន៕
មតិយោបល់