ព័ត៌មានជាតិ

ករណីអគ្គីភ័យឆេះផ្ទះ១ខ្នងនៅក្រុមទី១៤ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ

ព្រះសីហនុ:តាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យដឹងថានៅថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្របទ
ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩:១៥នាទី មានករណីឆេះផ្ទះមួយខ្នង(ខូចខាតប្រហែល២០%) ផ្ទះធ្វើពីឈើលើក្រោមថ្មប្រក់ហ្វីប្រូស៊ីម៉ង់ត៍ ស្ថិតនៅក្រុមទី១៤ ភូមិ២ សង្កាត់៣ ក្រុងព្រះ សីហនុ ម្ចាស់ផ្ទះឈ្មោះ និន សុវណ្ណី ភេទស្រី អាយុ៤០ឆ្នាំ ។
-ផ្ទះទំហំ៧ម×៨ម (ឆេះខូចខាតប្រហែល២០%) និងខូចខាត សម្ភារក្នុងផ្ទះមួយចំនួន (មិនរងគ្រោះថ្នាក់ដល់មនុស្សទេ) ។
-មូលហេតុ ឆ្លងចរន្តអគ្គីសនី
-ចេញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង ចេញអន្តរាគមន៍ពន្លត់មិនឲ្យរាលដាល និង រលត់ទាំងស្រុង ដោយប្រើប្រាស់ទឹកអស់១ឡាន។

មតិយោបល់