ព័ត៌មានជាតិ

ប្រពន្ធអង្គុយអោបសពប្តី ករណីដែលមិននឹកស្មានដល់នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: បុរសម្នាក់ជិះម៉ូតូធ្លាក់ផ្លូវបណ្តាលឲ្យស្លាប់នៅកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩
នៅលើផ្លូវក្រាលកៅស៊ូដំណាក់ត្រាច ចំណុចខ្នងទួលដា នៅភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ស៊ឺ ស៊ីម ភេទប្រុសអាយុ ៤៣ឆ្នាំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកសង់សេ១២៥សេរី២០១៥ ពណ៍ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CZ-1132 មកពីជើងទៅត្បូងរហូតដល់ចំណុចខាងលើ បានរេចង្កូតធ្លាក់ផ្លូវទៅខាងលិច
បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងនិងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់