ព័ត៌មានជាតិ

ផ្ទះពលរដ្ឋរលំ ប៉ើងដំបូល រងការខូចខាតចំនួន ១៧ខ្នង នៅខេត្តព្រៃវែង

ព្រៃវែងៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ យប់ម្សិលមិញ មានករណីយខ្យល់កន្រ្តាក់ បណ្តាលឲ្យរងគ្រោះចំនួន ១៧ខ្នងផ្ទះ និងរបួស ០៦នាក់ ក្នុងនោះរងគ្រោះខ្យល់កន្ត្រាក់បាក់រលំផ្ទះ ០៨គ្រួសារ ប៉ើងដំបូល ០៩គ្រួសារ របួសធ្ងន់ ០២នាក់ និងរបួសស្រាល ០៤នាក់ ក្នុងឃុំចំនួន ០២ គឺឃុំបន្ទាយចក្រី និងឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។

មតិយោបល់