ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ពាក់ព័ន្ធនិង ការលួងលោមប្រទូសកេរ្តិ៍ខ្មាសលើអនីតិជន

ជនសង្ស័យម្នាក់ ដែលទទួលរងនូវពាក្យបណ្តឹង ដោយបានចោទប្រកាន់ពីបទ ប្រទូសកេរខ្មាស់លើក្មេងស្រីដែលជាអនីតិជន ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​ហើយ ដើម្បី​បញ្ជូនទៅ​តុលាការ​។​

ក្រោយពី​ទទួល​ពាក្យបណ្តឹង ពី​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ នៅ​ថ្ងៃទី​ ១៦ ខែកុម្ភ: ឆ្នាំ ​២០២២ នេះ​រួចមក និង​ដោយ​អនុវត្តតាម​យោបល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ព្រមទាំង​មានការ​ឯកភាព​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ លោក​វរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាល​ស្រុក​រុក្ខ​គី​រី បានធ្វើ​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត តាមច្បាប់​។

ជនសង្ស័យ​ឈ្មោះ ដៀង វីន ហៅ​គុច ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ ដោយកាលពី​ថ្ងៃទី​១៣ ខែកុម្ភ: ឆ្នាំ​២០២២ វេលា​ម៉ោង ៩ និង ២៥ នាទី យប់​ត្រង់ចំណុច​ភូមិ​អូរ​រំចេក ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង បានធ្វើ​សកម្មភាព​លួងលោម​កុមារី​រងគ្រោះម្នាក់​នាក់​ឈ្មោះ ស ស គ ធ អាយុ​ ១៣​ ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ ជាមួយគ្នា ដោយ​គេ​បាន​លួងលោម​ថា ឌុប​ម៉ូតូ​ជូនទៅ​ផ្ទះ​ ខណ:ពេល​កុមារី​រងគ្រោះ​ខាងលើ​កំពុងតែ​មើល​គេ​រាំ​ធុងបាស់​នៅ​នឹង​ផ្ទះ​របស់​ជនសង្ស័យ តែ​ជនសង្ស័យ​បែរជា​ឌុប​កុមារី​រងគ្រោះ​ទៅ​អោបថើប ស្ទាបអង្អែល នៅក្នុង​ដី​ចម្ការ​ដំឡូង ១​ កន្លែង ដែល​ស្ថិតនៅ​ចម្ងាយ ២០០​ ម៉ែត្រ ពី​ផ្ទះ​កុមារី​រងគ្រោះ​ទៅវិញ​។ បច្ចុប្បន្ន​ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បានរៀបចំ​បញ្ជូន​ជនសង្ស័យ​ទៅកាន់​តុលាការ​ហើយ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕

មតិយោបល់