ព័ត៌មានសិល្បៈ និងកម្សាន្ត

(G) I-DLE ត្រៀម Comeback លើកដំបូងក្រោយនៅសល់សមាជិក ៥នាក់

(កូរ៉េ)៖ ទីបំផុតក្រុមចម្រៀងនារី (G) I-DLE (ជី អាយឌើល) បានត្រលប់មកវិញបន្ទាប់ពីបាត់មុខអស់រយ:ពេលយូរ។ តាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េជាច្រើនបានឲ្យដឹងថាក្រុមចម្រៀងនារី K-Pop (G)I-DLE កំពុងរៀបចំចេញអាល់ប៊ុមដំបូងរបស់ពួកគេក្នុងនាមជាក្រុមដែលមានសមាជិកប្រាំនាក់។

អាល់ប៊ុមថ្មីនេះនឹងក្លាយជាការវិលត្រលប់មកឆាកតន្ត្រីវិញលើកដំបូងរបស់ពួកគេក្នុងរយ:ពេលជាងមួយឆ្នាំ និងពីរខែ។ ក្នុងនោះផលិតកម្ម Cube Entertainment បានប្រាប់សារព័ត៌មាន Newsen (ញូសិន) ថា (G)I-DLE កំពុងរៀបចំសម្រាប់ការវិលត្រលប់មកវិញនៅខែមីនា និងបានស្នើសុំឲ្យមហាជនរង់ចាំគាំទ្រអាល់ប៊ុមថ្មីរបស់ពួកគេផង។នៅពេលនោះ Soojin និងផលិតកម្មបានអះអាងថា ការចោទប្រកាន់នេះគឺមិនពិតឡើយ ហើយការស៊ើបអង្កេតរបស់ប៉ូលិសនៅតែកំពុងបន្តនៅឡើយ។

គួរបញ្ជាក់ថា Comeback លើកនេះនឹងជាការត្រលប់មកវិញជាលើកដំបូងរបស់ពួកគេក្រោយនៅសល់សមាជិកប្រាំនាក់ បន្ទាប់ពីអតីតសមាជិក Soojin (ស៊ូជីន) បានចាកចេញពីក្រុមកាលពីឆ្នាំមុនដោយសាររឿងចម្រូងចម្រាសពាក់ព័ន្ធការធ្វើបាបមិត្តភ័ក្ដិនៅសាលា។

កំឡុងពេលផ្អាកសកម្មភាពក្រុម សមាជិកផ្សេងៗបានបន្តសកម្មភាពម្នាក់ៗរៀងៗខ្លួន ដូចជាការចេញអាល់ប៊ុមទោល ឬបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍នានា។ បង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រុម (G)I-DLE បានទទួលការគាំទ្រខ្លាំងរហូតក្លាយជាក្រុមនារីលេចធ្លោមួយក្នុងចំណោមក្រុម Kpop ជំនាន់ទី៤។ អាល់ប៊ុមជាក្រុមចុងក្រោយរបស់ពួកគេគឺអាល់ប៊ុម “I Burn” ដែលចេញកាលពីខែមករា ឆ្នាំ២០២១ និងមានបទ “Hwaa” (វ៉ា) ជាបទនាំមុខ ៕

 

មតិយោបល់