មើលមុខក៏សិចស៊ីដែរ! Jennie បង្អួតសម្រស់ក្នុងរូបភាពថ្មី ថ្ពាល់ឡើងឃ្យូតតែម្តង

(កូរ៉េ)៖ Jennie បង្ហាញសម្រស់លើកណា បើនិយាយថា មិនសិចស៉ីមានតែចម្លែក! កាលពីថ្ងៃទី ២២ ខែកុម្ភៈ នេះម៉ាកយីហោសម្រស់ HERA បានបង្ហាញរូបភាពចុងក្រោយរបស់ខ្លួន ដែលមានសមាជិកក្រុម BLACKPINK គឺ Jennie ជាម៉ូដែលដ៏ស្រស់ស្អាតតែម្តងរបស់ពួកគេតែម្តង។

ដែលនៅទីនេះ Jennie ត្រូវបានគេមើលឃើញថា បានពាក់អាវពណ៌ទឹកក្រូចភ្លឺ ជាមួយនឹងលាបក្រែមបបូរមាត់ពណ៌ផ្កាថ្ម ខណៈពេលដែលនាងសម្លឹង មើលទៅកាមេរ៉ានូវខ្សែភ្នែកដ៏ទាក់ទាញ និងមានមន្តស្នេហ៍។

ស្របគ្នានេះ ក្នុង រូបថត មួយ សន្លឹក ទៀត Jennie បាន ពាក់ អាវ ពណ៌ ផ្កាឈូក ភ្លឺ ហើយ បង្ហាញ កាយវិការ ដោយ មាន ទំនុក ចិត្ត ខណៈ កំពុង កាន់ ផលិតផល ក្រែម បបូរ មាត់ HERA ដូចគ្នា និងក្នុង រូបថត ចុងក្រោយ Jennie ពាក់ អាវ ពណ៌ បៃតង ខ្សែមួយ ខណៈ នាង បាន បង្អួត បបូរមាត់ ពណ៌ ក្រហមរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រឈ្លក់វង្វេង៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *