ព័ត៌មានជាតិ

កម្មករទូកនេសាទម្នាក់បានធ្លាក់ចូលទឹកបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅខេត្តកោះកុង

កម្មករទូកនេសាទម្នាក់បានធ្លាក់ចូលទឹកបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ដោយសមត្ថកិច្ច​បញ្ជាក់ថាមិនមានពាក់ព័ន្ធករណីផ្សេងនោះទេ។ករណីនេះបានកើតឡើងកាលពីវេលា​ម៉ោង​១០និង០០​នាទី​យប់ ​ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២២ នៅ​ចំណុច​ដាវ​លេខ​២៣៥៤ កោះកុង​ក្រៅ ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា សព​ជនរងគ្រោះមានឈ្មោះ វ៉ាន់ អាយុ​ប្រហែល៥៣​ឆ្នាំ​មុខរបរ​កម្មករ​ទូក មាន​ទីលំនៅ​មិន​ពិតប្រាកដ ។​តាម​ការ​សន្និដ្ឋាន​របស់​កម្លាំង​ជំនាញ​និង​ក្រុមគ្រូពេទ្យ​បានអោយដឹងថា ករណីនេះ​ ជនរងគ្រោះស្លាប់​ដោយសារ​ធ្លាក់​ពីលើ​ទូក​ពិតប្រាកដ​មែន ។​បច្ចុប្បន្ន​សាកសព​បាន​ប្រគល់​អោយឈ្មោះ មាស វិជ្ជា ជា​តៃកុង​ទូក​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

មតិយោបល់