ព័ត៌មានជាតិ

កម្លាំងកងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីដេញកា.ប់គ្នាប្រសាចពេញផ្លូវ

ភ្នំពេញ ៖ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីដេញកា.ប់គ្នាដោយប្រើ កាំ.បិតប៉័ង.តោ ដុំថ្ម និងពូថៅ នៅចំណុចស្ថានីយ៍ប្រេងឥន្ធន:តូតាល់ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ ។

ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖ ១.ឈ្មោះ កែវ សម័យ ភេទប្រុស អាយុ១៦ឆ្នាំ , ២.ឈ្មោះ កន សុភ័ក្រ្តា ភេទប្រុស ហៅគឺត ភេទប្រុស អាយុ២០ឆ្នាំ , ៣.ឈ្មោះ ណាង វណ្ណ: ភេទប្រុស អាយុ២០ឆ្នាំ , ៤.ឈ្មោះ ហេង គឹមស្រ៊ីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសិប្បកម្មងៀតគោ ស្នាក់នៅភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន កាំ.បិតប៉័ងតោចំនួន០២, ពូថៅចំនួន០១, កាបូបស្ពាយសម្រាប់ដាក់កាំ.បិតចំនួន០១។

ជនសង្ស័យទាំង០៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់