ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយចំណុចសង្ស័យជុំវិញ ការបាត់ខ្លួនចូលទន្លេរបស់ Tangmo សង្ស័យមិនមែនរអិលជើងទេ

(ភ្នំពេញ)៖ ពិតណាស់ តារាសម្ដែងស្រី Tangmo បានរអិលធ្លាក់ចូលទៅក្នុងទន្លេ Chao Phraya កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈដែលខាងសមត្ថកិច្ច កំពុងតែ ចុះ ស្រាវជ្រាវ ជា បន្ទាន់ ទាំង កណ្តាល យប់ ទន្ទឹមនឹងនោះ ក៏មានការបញ្ជាក់ថា រូបនាងបានឡើងលើទូកជាមួយបុរស ៣នាក់ និងមនុស្សស្រី ២នាក់ ដោយចេញពីស្ពានសាងជី ឆ្ពោះទៅខេត្ត ននថាបុរី។

មកដល់ពេលនេះហើយ ក្រុមការងារជំនាញនៅតែបន្តរុករក តារាសម្តែង Tangmo ដែលតាមការសន្និដ្ឋាន បើរូបនាង បានបាត់បង់ជីវិតមែន សា.កស.ព នឹងអាចរកឃើញ នៅរសៀលថ្ងៃទី ២៥ កុម្ភៈនេះ។

យ៉ាងណាមិញ ជុំវិញហេតុការណ៍បាត់ខ្លួនរបស់ តារាស្រីថៃរូបនេះ ហាក់មានចន្លោះប្រហោងគួរឲ្យសង្ស័យជាច្រើន ដែលធ្វើឲ្យហ្វេនៗគិតថា ហាក់មិនមែនជា ឧបទេវហេតុនោះឡើយ ព្រោះតែចំណុចទាំងនេះ ៖

• អ្នកម៉ាក់របស់តារាស្រី Tangmo ៖ កូនស្រីចេះហែលទឹកតាំងពីនៅក្មេង រីឯ អ្នកចាត់ការរបស់កូនស្រី ក៏ទាក់ទងមិនបាន ចំណែកទូរសព្ទកូនស្រីក៏ខលចូល តែគ្មានអ្នកទទួល។
• បងប្រុសតារាស្រី Tangmo ៖ មិត្តភក្តិរបស់ប្អូនបាត់ទៅណា បន្ទាប់ពីរូបនាងលង់ទឹក បាត់ទាំងមិត្តភក្តិ បាត់ទាំងកប៉ាល់។

ជាមួយនឹង ការរៀបរាប់ទាំងនេះ ហ្វេនៗផ្ទុះការងើងឆ្ងល់ ហេតុអ្វី បានជាមិត្តភក្តិទាំងនោះ ធ្លាក់ទឹកទាំងពីម៉ោង៨យប់ ហើយទើបផ្ទុះពត៌មានខ្ទង់ម៉ោង១១ជាងទៅវិញ ហើយកប៉ាល់នីមួយៗសុទ្ធតែមានឧបករណ៍សង្គ្រោះ តែហេតុអ្វីមិនជួយ? មិត្តភក្តិម្នាក់ធ្លាក់ទាំងមូល បែរជាមិនដឹងមិនតែប៉ុណ្ណោះ នៅនិយាយទូរសព្ទធ្វើដូចធម្មតា?៕

ប្រភព ៖ Thai Stara FanPage

មតិយោបល់