ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពប្រទូសកេរ្តិ៍ខ្មាស់ លើយុវតីម្នាក់!

កណ្តាល: កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ក្រោយធ្វើសកម្មភាពប្រទូសកេរខ្មាស់ លើយុវតីម្នាក់ នៅចំណុចសហគមន៍បុរីកីឡា ភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះមានអាយុ១៤ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ ហៀង ចាន់ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

មុនពេលកើតហេតុខាងលើ ជនរងគ្រោះកំពុងដេកក្រោមផ្ទះខ្លួនជាមួយប្អូនប្រុស នៅពេលកំពុងដេកលក់ ស្រាប់តែជនសង្ស័យបានយកដៃមកប្រទូសកេរខ្មាស់មកលើជនរងគ្រោះ ទើបនាងប្រាប់ម្តាយនិងពូ។

ភ្លាមនោះពូរបស់ជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ផ្សារដែក ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុរួចហើយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់