ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សា

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២ វេលាម៉ោង ១៣:៣០នាទី មានករណីហិង្សាដោយចេតនា ស្ថិតនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

​ជនរងគ្រោះមានចំនួន (០៣នាក់)៖
០១- ឈ្មោះ ភឹម កន ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាលន់ ឃុំ តាលន់ ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាអតីតប្រពន្ធ)។
០២- ឈ្មោះ ខៀវ សុវណ្ណារ៉េត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្កណ្តាល(អ្នកជិតខាង)។
០៣- ឈ្មោះ ឆេង ហេង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិ ឃុំ កើតហេតុ។

– ជនសង្ស័យចំនួន ០១នាក់(ឃាត់ខ្លួន)
– ឈ្មោះ ផង់ ធា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាអតីតប្ដីជនរងគ្រោះទី០១( ភឹម កន )។

វត្ថុតាងចាប់យក៖
– កាំបិតប៉័ងតោចំនួន០១
– មានប្រវែង ៤៥ ស ម
– ដងឈើប្រវែង១៥សម
– ផ្លែដែកប្រវែង៣០សម
សម្ភារៈខូចខាតៈ
– កញ្ចក់ទ្វារផ្ទះ ចំនួន ០១ផ្ទាំង
– សោទ្វារ ចំនួន០១
– ពាងទឹកចំនួន ០២

កន្លងមកជនសង្ស័យតែងតែធ្វើសកម្មភាពអុកឡុកអ្នកជិតខាង
ថ្ងៃ១៤.០១.២០២២ វេលាម៉ោង ១៣និង៣០នាទី ជនសង្ស័យបានផ្លោះរបងលោតចូលទៅផ្ទះជនរងគ្រោះ ឈ្មោះ( ភឹម កន) ដែលមានកាន់កាំបិតប៉័ងតោមកជាមួយ បានធ្វើសកម្មភាពវាយបំផ្លាញកញ្ចក់ទ្វារផ្ទះអស់មួយផ្ទាំង រួចឡើងទៅលើផ្ទះវាយបំបែកសោផ្ទះអស់ចំនួន០១ ហើយបានចុះមកក្រោមវាយពាងទឹកអស់ចំនួន ០២ទៀត។
បន្ទាប់មកជនសង្ស័យបានបន្ដដំណើរទៅផ្ទះឈ្មោះ ខៀវ សុវណ្ណារ៉េត ពេលទៅដល់ជនសង្ស័យក៏បានវាយកូនរបស់ ខៀវ សុវណ្ណារ៉េត ឈ្មោះ ឆេង ហេង ចំនួន ០២ដៃ ពេលនោះឈ្មោះ ខៀវ សុវណ្ណារ៉េត ក៏ដើរទៅសួរជនសង្ស័យ ស្រាប់តែជនសង្ស័យយកកាំបិតដេញកាប់ ខៀវ សុវណ្ណារ៉េត បណ្ដាលឲ្យរងរបួលខ្នងជើងខាងឆ្វេង។
ក្រោយមកជនសង្ស័យបានរត់គេចខ្លួនបាត់។ ម៉ោង១៤និង០០ នាទីជនរងគ្រោះបានតេមកឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ជួយអន្ដរាគមន៍ ភ្លាមនោះកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល តាលន់បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រើយស្លា បានចុះទៅដល់កន្លែងកើតហេតុ តែមិនបានជួបជនសង្ស័យទេ ក៏ធ្វើការស្រាវជ្រាវបន្ដទៅមុខទៀត ពេលនោះកម្លាំងសមត្ថកិច្ចបានឃើញជនសង្ស័យក៏ដេញតាមចាប់រហូត បាននាំខ្លួនជនសង្ស័យឈ្មោះ ផង់ ធា មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីធ្វើសំណុំរឿងតាមនីតីវិធី៕

មតិយោបល់